
យើង សុវណ្ណ ថាវឌ្ឍន៍ ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមកឈ្មោះ លឹម លីន ភេទស្រី មានទីកន្លែងកំណើតនិងទីលំនៅបច្ចុប្បន្នផ្ទះលេខ០៦០៩ ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប នៃសំណុំរឿងរដ្ឋប្បវេណីលេខ ៧៣(ដ) ចុះថ្ងៃទី ១៩ ខែមេសា ឆ្នាំ២០២៤ ឱ្យបានជ្រាបថា សាលាឧទ្ធរណ៍ភ្នំពេញបានបើកសវនាការ និងបានចេញដីកាសម្រេចលេខ ១៨ ដកស ក្រIII "រ" ចុះថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ និងបានសម្រេចធ្វើការបញ្ជូនតាមការផ្សាយជាសាធារណៈលើដីកាសម្រេចខាងលើ តាមពាក្យសុំបញ្ជូនដីកាសម្រេចតាមការផ្សាយជាសាធារណៈ ចុះថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥ របស់មេធាវី ព្រំ សាវតា ជាអ្នកតំណាងដោយអាណត្តិឱ្យភាគីអ្នកដាក់ពាក្យសុំ ក្រុមហ៊ុន ADM CAPITAL SINGAPORE PTE.LTD ដោយហេតុថាមិនអាចធ្វើការបញ្ជូនបានឡើយ។
អាស្រ័យហេតុនេះ សូមឈ្មោះ លឹម លីន ភេទស្រី មានទីកន្លែងកំណើតនិងទីលំនៅបច្ចុប្បន្នផ្ទះលេខ០៦០៩ ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប នៃសំណុំរឿងរដ្ឋប្បវេណីលេខ ៧៣(ដ) ចុះថ្ងៃទី ១៩ ខែមេសា ឆ្នាំ២០២៤ និងបានចេញដីកាសម្រេចលេខ ១៨ ដកស ក្រIII "រ" ចុះថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ ជាភាគីនៃសំណុំរឿងខាងលើ ចូលមកទទួលយកដីកាសម្រេចនៅបន្ទប់ក្រឡាបញ្ជី(គ) ជាន់ទី៣ នៃសាលាឧទ្ធរណ៍ភ្នំពេញ រៀងរាល់ម៉ោងនៃថ្ងៃធ្វើការ ដែលមានទីតាំងអាគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូតិ៍លេខB តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។