យើង ប៉ែន ច័ន្ទនិមល ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមក គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអូរ៉ូ ហ្វាយនែនខប ភីអិលស៊ី សាខាខេត្តបាត់ដំបង តំណាងដោយឈ្មោះ អ៊ឺន ប៊ុនថេង ជាប្រធានសាខាខេត្តបាត់ដំបង មានអាសយដ្ឋានបច្ចុប្បន្នស្ថិតនៅផ្ទះលេខ១៣៦ ក្រុមទី២០ឧសភា សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជាភាគីដើមចោទនៃសំណុំរឿងរដ្ឋប្បវេណីលេខ ៣៥៣ ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ ឱ្យបានជ្រាបថា សាលាឧទ្ធរណ៍ភ្នំពេញបានកំណត់យកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ០៨ៈ០០នាទីព្រឹក នៅសាលសវនាការទី៤ ដើម្បីធ្វើនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់។
អាស្រ័យហេតុនេះ សូមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអូរ៉ូ ហ្វាយនែនខប ភីអិលស៊ី សាខាខេត្តបាត់ដំបង តំណាងដោយឈ្មោះ អ៊ឺន ប៊ុនថេង ជាប្រធានសាខាខេត្តបាត់ដំបង មានអាសយដ្ឋានបច្ចុប្បន្នស្ថិតនៅផ្ទះលេខ១៣៦ ក្រុមទី២០ឧសភា សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជាភាគីដើមចោទនៃសំណុំរឿងខាងលើ ចូលមកទទួលដីកាកោះនៅបន្ទប់ក្រឡាបញ្ជីជាន់ទី៥ នៃសាលាឧទ្ធរណ៍ភ្នំពេញ ជារៀងរាល់ម៉ោងនៃថ្ងៃធ្វើការ ដែលមានទីតាំងអាគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូតិ៍ លេខB តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។





