លិខិតជូនដំណឹងអំពីការបញ្ជូនតាមការផ្សាយជាសាធារណៈ

    យើង វ៉ាន់ សុគង់ ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមកឈ្មោះ វ៉ាន់ នី ភេទស្រី ជនជាតិខ្មែរ មានអាសយដ្ឋានបច្ចុប្បន្នស្ថិតនៅភូមិព្រៃស្រង៉ែ ឃុំបល្ល័ង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ជាភាគីម្ចាស់បំណុលនៃសំណុំរឿងរដ្ឋប្បវេណីលេខ ១៥៦(រ) ចុះថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ ឱ្យបានជ្រាបថា សាលាឧទ្ធរណ៍ភ្នំពេញបានកំណត់យកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ០២ៈ០០នាទីរសៀល នៅសាលសវនាការទី៣ ដើម្បីធ្វើនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់។

    អាស្រ័យហេតុនេះ សូមឈ្មោះ វ៉ាន់ នី ភេទស្រី ជនជាតិខ្មែរ មានអាសយដ្ឋានបច្ចុប្បន្នស្ថិតនៅភូមិព្រៃស្រង៉ែ ឃុំបល្ល័ង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ជាភាគីម្ចាស់បំណុលនៃសំណុំរឿងខាងលើ ចូលមកទទួលដីកាកោះនៅបន្ទប់ក្រឡាបញ្ជីជាន់ទី៥ នៃសាលាឧទ្ធរណ៍ភ្នំពេញ ជារៀងរាល់ម៉ោងនៃថ្ងៃធ្វើការ ដែលមានទីតាំងអាគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូតិ៍ លេខB តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។