លិខិតជូនដំណឹងអំពីការបញ្ជូនដីកាកោះតាមការផ្សាយជាសាធារណៈ

    យើង ប៉ែន ច័ន្ទនិមល ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមកឈ្មោះ YOON KI JOO ភេទប្រុស ជនជាតិកូរ៉េ តួនាទី Project manager តំណាងឱ្យក្រុមហ៊ុន ខូមហូអ៊ិនដាសស្ត្រៀសខូអិលធីឌី(KUMHO & HWANGBO JOINT VENTURE, LTD) មានអាសយដ្ឋានបច្ចុប្បន្នស្ថិតនៅជាន់ទី២ មជ្ឍមណ្ឌល PGCT មហាវិថីព្រះសីហនុ(២៧៤) កែងនឹងវិថីសុធារស(៣) សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ជាភាគីកូនបំណុលនៃសំណុំរឿងរដ្ឋប្បវេណីលេខ ១៦០(រ) ចុះថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ ឱ្យបានជ្រាបថា សាលាឧទ្ធរណ៍ភ្នំពេញបានកំណត់យកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ០៨ៈ០០នាទីព្រឹក នៅសាលសវនាការទី៤ ដើម្បីធ្វើនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់។

    អាស្រ័យហេតុនេះ សូមឈ្មោះ YOON KI JOO ភេទប្រុស ជនជាតិកូរ៉េ តួនាទី Project manager តំណាងឱ្យក្រុមហ៊ុន ខូមហូអ៊ិនដាសស្ត្រៀសខូអិលធីឌី(KUMHO & HWANGBO JOINT VENTURE, LTD) មានអាសយដ្ឋានបច្ចុប្បន្នស្ថិតនៅជាន់ទី២ មជ្ឍមណ្ឌល PGCT មហាវិថីព្រះសីហនុ(២៧៤) កែងនឹងវិថីសុធារស(៣) សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ជាភាគីកូនបំណុលនៃសំណុំរឿងខាងលើ ចូលមកទទួលដីកាកោះនៅបន្ទប់ក្រឡាបញ្ជីជាន់ទី៥ នៃសាលាឧទ្ធរណ៍ភ្នំពេញ ជារៀងរាល់ម៉ោងនៃថ្ងៃធ្វើការ ដែលមានទីតាំងអាគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូតិ៍ លេខB តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។