
យើង អ៊ីវ បុណ្យឧត្តម ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងទៅក្រុមហ៊ុន ឈូ យ័ន អិល១(ខេមបូឌា) ឌីវេឡុបមេន ឯ.ក(CHU YUAN L1 Cambidia Development Co.,LTD) មានទីស្នាក់ការក្រុមហ៊ុននៅបន្ទប់លេខ១៥០១-១៥០២ ជាន់ទី១៥ EXCHANGE SQUARE លេខ១៩-២០ ផ្លូវលេខ១០៦ ភូមិ២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ តំណាងដោយលោក KONG JIAN MING ជាភាគីនៃសំណុំរឿងរដ្ឋប្បវេណីលេខ ៣៩១ ចុះថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០២៤ ឱ្យបានជ្រាបថា សាលាឧទ្ធរណ៍ភ្នំពេញបានកំណត់យកថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ០២ៈ០០នាទីរសៀល នៅសាលសវនាការទី៣ ដើម្បីធ្វើនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់។
អាស្រ័យហេតុនេះ សូមក្រុមហ៊ុន ឈូ យ័ន អិល១(ខេមបូឌា) ឌីវេឡុបមេន ឯ.ក(CHU YUAN L1 Cambidia Development Co.,LTD) មានទីស្នាក់ការក្រុមហ៊ុននៅបន្ទប់លេខ១៥០១-១៥០២ ជាន់ទី១៥ EXCHANGE SQUARE លេខ១៩-២០ ផ្លូវលេខ១០៦ ភូមិ២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ តំណាងដោយលោក KONG JIAN MING ជាភាគីនៃសំណុំរឿងខាងលើ ចូលមកទទួលដីកាកោះនៅបន្ទប់ក្រឡាបញ្ជី(គ) ជាន់ទី៣ នៃសាលាឧទ្ធរណ៍ភ្នំពេញ ជារៀងរាល់ម៉ោងនៃថ្ងៃធ្វើការ ដែលមានទីតាំងអាគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូតិ៍ លេខB តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។