
យើង សាយ សុខហៀង ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមកឈ្មោះ ជូ កោសល្យ ភេទប្រុស កើតថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៨៤ និងប្រពន្ធឈ្មោះ ហេង ឌីណា ភេទស្រី កើតថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ១៩៨៣ មានអាសយដ្ឋានបច្ចុប្បន្នស្ថិតនៅភូមិវាល ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ជាភាគីសហចុងចម្លើយនៃសំណុំរឿងរដ្ឋប្បវេណីលេខ ២៤៥ ចុះថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០២១ ឱ្យបានជ្រាបថា សាលាឧទ្ធរណ៍ភ្នំពេញបានបើកសវនាការ និងបានចេញសាលដីកាលេខ ១០ "ក្រVII ស.ស" ចុះថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ និងបានសម្រេចធ្វើការបញ្ជូនតាមការផ្សាយជាសាធារណៈលើសាលដីកាខាងលើ តាមពាក្យសុំបញ្ជូនសាលដីកាតាមការផ្សាយជាសាធារណៈ ចុះថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ របស់មេធាវី ម៉ុន ធារៈ ជាមេធាវីតំណាងដោយអាណត្តិឱ្យដើមចោទឈ្មោះ សុខ គុយអ៊ឹង ដោយហេតុថាមិនអាចធ្វើការបញ្ជូនតាមមាត្រា ២៥១, ២៥២ នៃក្រមនីតិវិធីរដ្ឋប្បវេណី បានឡើយ។
អាស្រ័យហេតុនេះ សូមឈ្មោះ ជូ កោសល្យ ភេទប្រុស កើតថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៨៤ និងប្រពន្ធឈ្មោះ ហេង ឌីណា ភេទស្រី កើតថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ១៩៨៣ មានអាសយដ្ឋានបច្ចុប្បន្នស្ថិតនៅភូមិវាល ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ជាភាគីសហចុងចម្លើយនៃសំណុំរឿងខាងលើ ចូលមកទទួលអនុសារៈសាលដីកានៅបន្ទប់ក្រឡាបញ្ជី (គ) ជាន់ទី៣ នៃសាលាឧទ្ធរណ៍ភ្នំពេញ រៀងរាល់ម៉ោងនៃថ្ងៃធ្វើការ ដែលមានទីតាំងអាគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូតិ៍លេខB តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។