លិខិតជូនដំណឹងអំពីការបញ្ជូនតាមការផ្សាយជាសាធារណៈ

      យើង ព្រំ ភឿន ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមកឈ្មោះ ហេង សម្បត្តិ ភេទប្រុស អាយុ៤៩ឆ្នាំ និងឈ្មោះ សេង គឹមចេង ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ទិញត្បូង មានអាសយដ្ឋានបច្ចុប្បន្នភូមិវត្ត សង្កាត់ប៉ៃលិន ខណ្ឌប៉ៃលិន ក្រុងប៉ៃលិន ជាភាគីសហចុងចម្លើយនៃសំណុំរឿងរដ្ឋប្បវេណីលេខ ៤៨១ ចុះថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២៣ ឱ្យបានជ្រាបថា សាលាឧទ្ធរណ៍ភ្នំពេញបានកំណត់យកថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ០២ៈ០០នាទីរសៀល នៅសាលសវនាការទី៣ ដើម្បីធ្វើនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់។

    អាស្រ័យហេតុនេះ សូមឈ្មោះ ហេង សម្បត្តិ ភេទប្រុស អាយុ៤៩ឆ្នាំ និងឈ្មោះ សេង គឹមចេង ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ទិញត្បូង មានអាសយដ្ឋានបច្ចុប្បន្នភូមិវត្ត សង្កាត់ប៉ៃលិន ខណ្ឌប៉ៃលិន ក្រុងប៉ៃលិន ជាភាគីសហចុងចម្លើយនៃសំណុំរឿងខាងលើ ចូលមកទទួលដីកាកោះនៅបន្ទប់ក្រឡាបញ្ជី(គ) ជាន់ទី៣ ដែលមានទីតាំងអាគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូតិ៍លេខB តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។