លិខិតជូនដំណឹងអំពីការបញ្ជូនដីកាកោះតាមការផ្សាយជាសាធារណៈ

    យើង ពិន សុវណ្ណឌី ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមក ក្រុមហ៊ុន ជេ អេស ហ្វេកធើរី(ខេមបូឌា) ឯ.ក (J S FACTORY CAMBODIA Co.,LTD) មានអាសយដ្ឋានបច្ចុប្បន្នស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ផ្លូវជាតិលេខ៤ ភូមិកំរៀង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ តំណាងដោយលោក ចាន់ រដ្ឋា អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ កាន់អត្តសញ្ញាណបណ្ណលេខ ០១០៦៨៥-៧៣៧ មានអាសយដ្ឋានបច្ចុប្បន្ននៅផ្ទះលេខ១៩៩ ផ្លូវ១៤៦Z ភូមិទី១០ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ជាភាគីនៃសំណុំរឿងរដ្ឋប្បវេណីលេខ ៤២២ ចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ឱ្យបានជ្រាបថា សាលាឧទ្ធរណ៍ភ្នំពេញបានកំណត់យកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ០២ៈ០០នាទីរសៀល នៅសាលសវនាការទី៣ ដើម្បីធ្វើនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់។

    អាស្រ័យហេតុនេះ សូមឈ្មោះ ក្រុមហ៊ុន ជេ អេស ហ្វេកធើរី(ខេមបូឌា) ឯ.ក (J S FACTORY CAMBODIA Co.,LTD) មានអាសយដ្ឋានបច្ចុប្បន្នស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ផ្លូវជាតិលេខ៤ ភូមិកំរៀង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ តំណាងដោយលោក ចាន់ រដ្ឋា អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ កាន់អត្តសញ្ញាណបណ្ណលេខ ០១០៦៨៥-៧៣៧ មានអាសយដ្ឋានបច្ចុប្បន្ននៅផ្ទះលេខ១៩៩ ផ្លូវ១៤៦Z ភូមិទី១០ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ជាភាគីនៃសំណុំរឿងខាងលើ ចូលមកទទួលដីកាកោះនៅបន្ទប់ក្រឡាបញ្ជី(គ) ជាន់ទី៣ នៃសាលាឧទ្ធរណ៍ភ្នំពេញ ជារៀងរាល់ម៉ោងនៃថ្ងៃធ្វើការ ដែលមានទីតាំងអាគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូតិ៍ លេខB តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។