ដីកាបង្គាប់ឱ្យចូលមកបង់ប្រាក់ប្រដាប់ក្តីក្រៅពីពន្ធ
យើង សេង ស៊ីវុត្ថា ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ
បង្គាប់មកឈ្មោះ អ៊ីវ ឈុនប៉ូច ភេទស្រី មានអាសយដ្ឋានបច្ចុប្បន្នផ្ទះលេខ៤៧០អា៨ ផ្លូវមុន្នីវង្ស ភូមិ១១ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ លេខទំនាក់ទំនងៈ០៦៦ ៩៨៦ ៨៨៧/០៧៧ ៤៧៤ ៧៤៤ ជាភាគីដើមបណ្តឹងឧទ្ធរណ៍ ឱ្យមកបង់ប្រាក់ប្រដាប់ក្តីក្រៅពីពន្ធចំនួន ១០០.០០០៛(មួយរយពាន់រៀល) និងពន្ធលើកម្មវត្ថុបណ្តឹងឧទ្ធរណ៍ចំនួន ៧.១០២.៥០០៛(ប្រាំពីរលាន មួយរយពីរពាន់ ប្រាំរយ)រៀល ក្នុងកម្មវត្ថុពីការ ប្តឹងសុំរំលាយកិច្ចព្រមព្រៀងលក់អចលនវត្ថុ នៅការិយាល័យសភារដ្ឋប្បវេណីសាលាឧទ្ធរណ៍ភ្នំពេញ គិតចាប់ពីថ្ងៃបានទទួលដំណឹងរហូតដល់ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០២៦ នេះជាកំណត់។
បើសាម៉ីបណ្តឹងឧទ្ធរណ៍មិនយកប្រាក់ទៅបង់តាមដីកានេះទេ សាលាឧទ្ធរណ៌ភ្នំពេញនឹងចំណាយរឿងរបស់អ្នកចេញពីបញ្ជី ។







