
សាលាឧទ្ធរណ៍ភ្នំពេញ ជម្រាបមកលោក អ៊ឹង ឃាង អស័យដ្ឋានបច្ចុប្បន្នផ្ទះលេខ១៤ ផ្លូវលេខ៥(បុរីប៉េងហួត THE STAR PREMIRE) សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ លេខទំនាក់ទំនង ០៧៦ ៥៦ ៦៦ ៦៦៦/០៦៦ ៦៨ ៨៨៨៨ ថា សាលាឧទ្ធរណ៍ភ្នំពេញបានសម្រេចលើកបណ្តឹងឧទ្ធរណ៍លេខ ៣០៧ ចុះថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ ដែលបានប្តឹងឧទ្ធរណ៍នឹងសាលក្រមរដ្ឋប្បវេណីលេខ ១១៥២ "អ" ចុះថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣ ត្រង់ចំណុចសេចក្តីសម្រេចបញ្ចប់ របស់សាលាដំបូងរាជធានីភ្នំពេញ តាមដីកាសម្រេចលេខ ៦២ដកឧ២០២៥ ចុះថ្ងៃពុធ ៧កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥ ចោលជាអសារបង់ហើយ ដោយហេតុថា ពុំបានបង់ប្រាក់ពន្ធលើពាក្យបណ្តឹងឧទ្ធរណ៍ និងប្រាក់ប្រដាប់ក្តីតុលាការក្រៅពីពន្ធ។
សាម៉ីខ្លួនមានសិទ្ធិប្តឹងជំទាស់ នឹងដីកាសម្រេចលើកពាក្យបណ្តឹងឧទ្ធរណ៍នេះរយៈពេល ០១សប្តាហ៍ គិតចាប់ពីពេលទទួលការជូនដំណឹងនេះតទៅ។