លិខិតជូនដំណឹងអំពីការបញ្ជូនតាមការផ្សាយជាសាធារណៈ

    យើង ប៉ោ សុន្ទរ៉ា ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមកឈ្មោះ តា សូផល្លា, ឈ្មោះ តា រដ្ឋាភីរម្យ និងឈ្មោះ តា សុវណ្ណមូនីកា មានអាសយដ្ឋានបច្ចុប្បន្ននៅផ្ទះលេខ១៨៨០ ផ្លូវលេខ១១០ ក្រុមទី០២ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជាភាគីសហម្ចាស់បំណុលនៃសំណុំរឿងរដ្ឋប្បវេណីលេខ ៦៣(រ) ចុះថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦ ឱ្យបានជ្រាបថា សាលាឧទ្ធរណ៍ភ្នំពេញបានកំណត់យកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ០៨ៈ០០នាទីព្រឹក នៅសាលសវនាការទី៥ ដើម្បីធ្វើនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់។

    អាស្រ័យហេតុនេះ សូមឈ្មោះ តា សូផល្លា, ឈ្មោះ តា រដ្ឋាភីរម្យ និងឈ្មោះ តា សុវណ្ណមូនីកា មានអាសយដ្ឋានបច្ចុប្បន្ននៅផ្ទះលេខ១៨៨០ ផ្លូវលេខ១១០ ក្រុមទី០២ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជាភាគីសហម្ចាស់បំណុលនៃសំណុំរឿងខាងលើ ចូលមកទទួលដីកាកោះនៅបន្ទប់ក្រឡាបញ្ជីជាន់ទី៥ នៃសាលាឧទ្ធរណ៍ភ្នំពេញ ជារៀងរាល់ម៉ោងនៃថ្ងៃធ្វើការ ដែលមានទីតាំងអាគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូតិ៍ លេខB តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។