
យើង អ៊ីវ បុណ្យឧត្តម ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងទៅឈ្មោះ ឃាន បូតាន់ ភេទប្រុស អាយុ៤៧ឆ្នាំ ជាតិខ្មែរ មុខរបរធ្វើពេទ្យ មានអាសយដ្ឋានបច្ចុប្បន្នភូមិកំពង់ត្របែក ឃុំសណ្តាន់ ស្រុកសណ្តាន់ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ជាភាគីដើមចោទនៃសំណុំរឿងរដ្ឋប្បវេណីលេខ ៤៧១ ចុះថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២៣ ឱ្យបានជ្រាបថា សាលាឧទ្ធរណ៍ភ្នំពេញបានកំណត់យកថ្ងៃទី ០១ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង ០៨ៈ០០នាទីព្រឹក នៅសាលសវនាការទី៣ ដើម្បីធ្វើនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់។
អាស្រ័យហេតុនេះ សូមឈ្មោះ ឃាន បូតាន់ ភេទប្រុស អាយុ៤៧ឆ្នាំ ជាតិខ្មែរ មុខរបរធ្វើពេទ្យ មានអាសយដ្ឋានបច្ចុប្បន្នភូមិកំពង់ត្របែក ឃុំសណ្តាន់ ស្រុកសណ្តាន់ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ជាភាគីដើមចោទនៃការអនុវត្តនៃសំណុំរឿងខាងលើ ចូលមកយកដីកាកោះខាងលើនេះ នៅបន្ទប់ក្រឡាបញ្ជី(គ) ជាន់ទី៣ នៃសាលាឧទ្ធរណ៍ភ្នំពេញ ជារៀងរាល់ម៉ោងនៃថ្ងៃធ្វើការ ដែលមានទីតាំងអាគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូតិ៍ លេខB តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។