លិខិតជូនដំណឹងអំពីការបញ្ជូនដីកាកោះតាមការផ្សាយជាសាធារណៈ

     យើង ស៊ឹម ឧត្តម ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងទៅឈ្មោះ ឃួន រ៉ា ភេទស្រី អាយុ៥២ឆ្នាំ មានអាសយដ្ឋានបច្ចុប្បន្នភូមិសូភី ឃុំកំពង់ស្វាយ ស្រុកសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ជាភាគីចុងចម្លើយនៃសំណុំរឿងរដ្ឋប្បវេណីលេខ ៦០ ចុះថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២៣ ឱ្យបានជ្រាបថា សាលាឧទ្ធរណ៍ភ្នំពេញបានកំណត់យកថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ០៨ៈ០០នាទីព្រឹក នៅសាលសវនាការទី៣ ដើម្បីធ្វើនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់។

   អាស្រ័យហេតុនេះ សូមឈ្មោះ ឃួន រ៉ា ភេទស្រី អាយុ៥២ឆ្នាំ មានអាសយដ្ឋានបច្ចុប្បន្នភូមិសូភី ឃុំកំពង់ស្វាយ ស្រុកសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ជាភាគីចុងចម្លើយនៃសំណុំរឿងខាងលើ ចូលមកទទួលដីកាកោះនៅបន្ទប់ក្រឡាបញ្ជីជាន់ទី៥ នៃសាលាឧទ្ធរណ៍ភ្នំពេញ ជារៀងរាល់ម៉ោងនៃថ្ងៃធ្វើការ ដែលមានទីតាំងអាគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូតិ៍ លេខB តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។