
យើង វ៉ាន់ សុគង់ ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងទៅភាគីចុងចម្លើយឈ្មោះ KIM MYUNGIL ជាតំណាងឱ្យក្រុមហ៊ុន KTC Leisure Co.,LTD មានអាសយដ្ឋានបច្ចុប្បន្នភូមិត្រពាំងរុន ឃុំអំពិល ស្រុកប្រសាទបាគង ខេត្តសៀមរាប ជាភាគីចុងចម្លើយនៃសំណុំរឿងរដ្ឋប្បវេណីលេខ ៣០៧ ចុះថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០១៧ ឱ្យបានជ្រាបថា សាលាឧទ្ធរណ៍ភ្នំពេញបានកំណត់យកថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង ០២ៈ០០នាទីរសៀល នៅសាលសវនាការទី៣ ដើម្បីធ្វើនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់។
អាស្រ័យហេតុនេះ សូមភាគីចុងចម្លើយឈ្មោះ KIM MYUNGIL ជាតំណាងឱ្យក្រុមហ៊ុន KTC Leisure Co.,LTD មានអាសយដ្ឋានបច្ចុប្បន្នភូមិត្រពាំងរុន ឃុំអំពិល ស្រុកប្រសាទបាគង ខេត្តសៀមរាប ជាភាគីចុងចម្លើយនៃសំណុំរឿងខាងលើ ចូលមកទទួលដីកាកោះនៅបន្ទប់ក្រឡាបញ្ជីជាន់ទី៥ នៃសាលាឧទ្ធរណ៍ភ្នំពេញ ជារៀងរាល់ម៉ោងនៃថ្ងៃធ្វើការ ដែលមានទីតាំងអាគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូតិ៍ លេខB តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។