លិខិតជូនដំណឹងអំពីការបញ្ជូនដីកាកោះតាមការផ្សាយជាសាធារណៈ

     យើង ហេង ស៊ីចាន់ ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងទៅឈ្មោះ ឡុង បូរិទ្ធ ភេទប្រុស កើតថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ១៩៩១ និងប្រពន្ធឈ្មោះ សួន ស្រីនិច មានអាសយដ្ឋានបច្ចុប្បន្នបុរីពិភពថ្មីចំការដូង ផ្ទះលេខ៣៩ ផ្លូវលេខ៥ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ជាភាគីសហចុងចម្លើយនៃសំណុំរឿងរដ្ឋប្បវេណីលេខ ២៤០ ចុះថ្ងៃទី ០៩ ខែឧសភា ឆ្នាំ២០២៥ ឱ្យបានជ្រាបថា តាមពាក្យស្នើសុំឱ្យបញ្ជូនតាមការផ្សាយជាសាធារណៈលេខ ២៨៣០ ចុះថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ របស់លោកស្រី តុប ឈុនឡេង ជាមេធាវីតំណាងដោយអាណត្តិឱ្យឈ្មោះ សុត ឡុង និងប្រពន្ធឈ្មោះ ទ្រី ប៊ុនធី សាលាឧទ្ធរណ៍ភ្នំពេញបានកំណត់យកថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង ០២ៈ០០នាទីរសៀល នៅសាលសវនាការទី១ ដើម្បីធ្វើនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់។

   អាស្រ័យហេតុនេះ សូមឈ្មោះ ឡុង បូរិទ្ធ ភេទប្រុស កើតថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ១៩៩១ និងប្រពន្ធឈ្មោះ សួន ស្រីនិច មានអាសយដ្ឋានបច្ចុប្បន្នបុរីពិភពថ្មីចំការដូង ផ្ទះលេខ៣៩ ផ្លូវលេខ៥ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ជាភាគីសហចុងចម្លើយនៃសំណុំរឿងខាងលើ ចូលមកទទួលដីកាកោះនៅបន្ទប់ក្រឡាបញ្ជី(គ) ជាន់ទី៣ នៃសាលាឧទ្ធរណ៍ភ្នំពេញ ជារៀងរាល់ម៉ោងនៃថ្ងៃធ្វើការ ដែលមានទីតាំងអាគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូតិ៍ លេខB តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។