សាររំលែកមរណទុក្ខ

សាររំលែកមរណទុក្ខរបស់ ឯកឧត្តម សេង ស៊ីវុត្ថា ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ និង ឯកឧត្តម អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ភ្នំពេញ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃសាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ ផ្ញើជូន លោកជំទាវ អ៊ុក ស៊ុនរ៉ានី ព្រមទាំងក្រុមគ្រួសារ ចំពោះការបាត់បង់ ឯកឧត្តមឧត្តមសេនីយ៍ទោ ដួង សំនៀង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ ដែលបានពលីជីវិតក្នុងបុព្វហេតុជាតិមាតុភូមិ ការពារអធិបតេយ្យបូរណភាពទឹកដីប្រឆាំងនឹងកងទ័ពឈ្លានពានថៃ។ សូមគោរពលំឱនកាយវាចាចិត្តគោរពចំពោះដួងវិញ្ញាណក្ខន្ធវីរបុរសជាតិ សូមបានទៅកាន់សុគតិភព។