សេចក្តីជូនដំណឹង

          សាលាឧទ្ធរណ៍ភ្នំពេញ ជម្រាបមកលោកស្រី សេង សុគន្អា, សេង វណ្ណនីកា, លី ធី អស័យដ្ឋានបច្ចុប្បន្នផ្ទះលេខ១៨២ ភូមិ៩ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ថា សាលាឧទ្ធរណ៍ភ្នំពេញបានសម្រេចលើកបណ្តឹងឧទ្ធរណ៍លេខ ២០៨ ចុះថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ ដែលបានប្តឹងឧទ្ធរណ៍នឹងសាលក្រមរដ្ឋប្បវេណីលេខ ៨៣៧"ស" ចុះថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤ ត្រង់ចំណុចសេចក្តីសម្រេចបញ្ចប់ របស់សាលាដំបូងរាជធានីភ្នំពេញ តាមដីកាសម្រេចលេខ ៦៩ដកឧ២០២៥ ចុះថ្ងៃចន្ទ ៣កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ចោលជាអសារបង់ហើយ ដោយហេតុថា ពុំបានបង់ប្រាក់ពន្ធលើពាក្យបណ្តឹងឧទ្ធរណ៍ និងប្រាក់ប្រដាប់ក្តីតុលាការក្រៅពីពន្ធ។

        សាម៉ីខ្លួនមានសិទ្ធិប្តឹងជំទាស់ នឹងដីកាសម្រេចលើកពាក្យបណ្តឹងឧទ្ធរណ៍នេះរយៈពេល ០១សប្តាហ៍ គិតចាប់ពីពេលទទួលការជូនដំណឹងនេះតទៅ។