យើង សុវណ្ណ ថាវឌ្ឍន៍ ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមកម្ចាស់បំណុលឈ្មោះ អុល គិរី ភេទប្រុស អាយុ៣៥ឆ្នាំ មានអាសយដ្ឋានបច្ចុប្បន្នផ្ទះលេខ១៥I ផ្លូវលេខ២៤BT ភូមិត្នោតជ្រុំ២ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាភាគីម្ចាស់បំណុល នៃសំណុំរឿងរដ្ឋប្បវេណីលេខ ៤៨(រ) ចុះថ្ងៃទី ០៣ ខែឧសភា ឆ្នាំ២០២៤ ឱ្យបានជ្រាបថា សាលាឧទ្ធរណ៍ភ្នំពេញបានកំណត់យកថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ០៨ៈ០០នាទីព្រឹក នៅសាលសវនាការទី៤ ដើម្បីធ្វើនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់។
អាស្រ័យហេតុនេះ សូមម្ចាស់បំណុលឈ្មោះ អុល គិរី ភេទប្រុស អាយុ៣៥ឆ្នាំ មានអាសយដ្ឋានបច្ចុប្បន្នផ្ទះលេខ១៥I ផ្លូវលេខ២៤BT ភូមិត្នោតជ្រុំ២ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាភាគីម្ចាស់បំណុល នៃសំណុំរឿងខាងលើ ចូលមកទទួលដីកាកោះនៅបន្ទប់ក្រឡាបញ្ជី(គ) ជាន់ទី៣ ដែលមានទីតាំងអាគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូតិ៍លេខB តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។