លិខិតជូនដំណឹងអំពីការបញ្ជូនដីកាសម្រេចតាមការផ្សាយជាសាធារណៈ

     យើង ស៊ឺ លីនដា ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងទៅកូនបំណុលឈ្មោះ LEE CHI SHING CASAR ភេទប្រុស សញ្ជាតិចិន កាន់លិខិតឆ្លងដែនហុងកុងលេខ K01845426 ជាតំណាងស្របច្បាប់ឱ្យក្រុមហ៊ុន General Plantation & Timber Agriculture & Export Co.,Ltd មានទីស្នាក់ការនៅផ្ទះលេខ៥៦ ផ្លូវលេខ២៧៩ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ជាភាគីកូនបំណុលនៃសំណុំរឿងរដ្ឋប្បវេណីលេខ ១៦៥(រ) ចុះថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ២០២៤ ឱ្យបានជ្រាបថា សាលាឧទ្ធរណ៍ភ្នំពេញបានកំណត់យកថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ០៨ៈ០០នាទីព្រឹក នៅសាលសវនាការទី៥ ដើម្បីបង្គាប់ឱ្យមកបង់ពន្ធ និងបានធ្វើការបញ្ជូនដីកាឱ្យចូលមកបង់ពន្ធចុះថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥ តាមការផ្សាយជាសាធារណៈ

   អាស្រ័យហេតុនេះ សូមកូនបំណុលឈ្មោះ LEE CHI SHING CASAR ភេទប្រុស សញ្ជាតិចិន កាន់លិខិតឆ្លងដែនហុងកុងលេខ K01845426 ជាតំណាងស្របច្បាប់ឱ្យក្រុមហ៊ុន General Plantation & Timber Agriculture & Export Co.,Ltd មានទីស្នាក់ការនៅផ្ទះលេខ៥៦ ផ្លូវលេខ២៧៩ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ជាភាគីកូនបំណុលនៃសំណុំរឿងខាងលើ ចូលមកយកដីកាឱ្យចូលមកបង់ពន្ធខាងលើនេះ នៅបន្ទប់ក្រឡាបញ្ជី(ក) ជាន់ទី១ នៃសាលាឧទ្ធរណ៍ភ្នំពេញ ជារៀងរាល់ម៉ោងនៃថ្ងៃធ្វើការ ដែលមានទីតាំងអាគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូតិ៍ លេខB តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។