
យើង អ៊ីវ បុណ្យឧត្តម ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមកក្រុមហ៊ុន EAST ASIA JIAYUAN REAL ESTATE Co.,LTD ហៅ កាត់ថា JOVAN EAST ASIA មានទីស្នាក់ការក្រុមហ៊ុនស្ថិតនៅបន្ទប់លេខ១៥០១-១៥០២ ជាន់ទី១៥ Ecchange Square លេខ១៩-២០ ផ្លូវលេខ១០៦ ភូមិ២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ តំណាងដោយលោក KONG JIAN MING ជាភាគីសហចុងចម្លើយនៃសំណុំរឿងរដ្ឋប្បវេណីលេខ ៣៩១ ចុះថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០២៤ ឱ្យបានជ្រាបថា សាលាឧទ្ធរណ៍ភ្នំពេញបានបើកសវនាការ និងបានចេញសាលដីកាលេខ ១២ "ក្រVIII គ.ធ" ចុះថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥ និងបានសម្រេចធ្វើការបញ្ជូនតាមការផ្សាយជាសាធារណៈលើសាលដីកាខាងលើ ដោយហេតុថាមិនអាចធ្វើការបញ្ជូនតាមមាត្រា ២៥១, ២៥២ នៃក្រមនីតិវិធីរដ្ឋប្បវេណី បានឡើយ។
អាស្រ័យហេតុនេះ សូមក្រុមហ៊ុន EAST ASIA JIAYUAN REAL ESTATE Co.,LTD ហៅ កាត់ថា JOVAN EAST ASIA មានទីស្នាក់ការក្រុមហ៊ុនស្ថិតនៅបន្ទប់លេខ១៥០១-១៥០២ ជាន់ទី១៥ Ecchange Square លេខ១៩-២០ ផ្លូវលេខ១០៦ ភូមិ២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ តំណាងដោយលោក KONG JIAN MING ជាភាគីសហចុងចម្លើយនៃសំណុំរឿងខាងលើ ចូលមកទទួលអនុសារៈសាលដីកានៅបន្ទប់ក្រឡាបញ្ជី (គ) ជាន់ទី៣ នៃសាលាឧទ្ធរណ៍ភ្នំពេញ រៀងរាល់ម៉ោងនៃថ្ងៃធ្វើការ ដែលមានទីតាំងអាគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូតិ៍លេខB តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។