លិខិតជូនដំណឹងអំពីការបញ្ជូនតាមការផ្សាយជាសាធារណៈ

    យើង កែវ វណ្ណៈ ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងទៅឈ្មោះ ភួង តារារិទ្ធ ភេទប្រុស សញ្ជាតិខ្មែរ មានអាសយដ្ឋានបច្ចុប្បន្នផ្ទះលេខA០៩ ផ្លូវជាតិលេខ២១ ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ជាភាគីចុងចម្លើយនៃសំណុំរឿងរដ្ឋប្បវេណីលេខ ៤៨៨ ចុះថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ឱ្យបានជ្រាបថា សាលាឧទ្ធរណ៍ភ្នំពេញបានកំណត់យកថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ០៨ៈ០០នាទីព្រឹក នៅសាលសវនាការទី៥ ដើម្បីធ្វើនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់។

   អាស្រ័យហេតុនេះ សូមឈ្មោះ ភួង តារារិទ្ធ ភេទប្រុស សញ្ជាតិខ្មែរ មានអាសយដ្ឋានបច្ចុប្បន្នផ្ទះលេខA០៩ ផ្លូវជាតិលេខ២១ ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ជាភាគីចុងចម្លើយនៃសំណុំរឿងខាងលើ ចូលមកទទួលដីកាកោះនៅបន្ទប់ក្រឡាបញ្ជី(គ) ជាន់ទី៣ នៃសាលាឧទ្ធរណ៍ភ្នំពេញ ជារៀងរាល់ម៉ោងនៃថ្ងៃធ្វើការ ដែលមានទីតាំងអាគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូតិ៍ លេខB តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។