លិខិតជូនដំណឹងជាសាធារណៈស្វែងរកអ្នកទទួលបន្តនីតិវិធីនៃបណ្តឹង

      យើង ខៀវ សុខា ប្រធានក្រុមប្រឹក្សាជំនុំជម្រះទីVI នៃសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមកម្ចាស់បំណុលឈ្មោះ ឡេង ណាំ ភេទប្រុស អាយុ៨២ឆ្នាំ ជនជាតិខ្មែរ មានអាសយដ្ឋានបច្ចុប្បន្នភូមិព្រៃល្វា ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ និងកូនបំណុលឈ្មោះ ឈឺន ធៀប ភេទស្រី អាយុ៧៨ឆ្នាំ មានអាសយដ្ឋានបច្ចុប្បន្នភូមិស្វា ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ នៃសំណុំរឿងរដ្ឋប្បវេណីលេខ ៣១(ដ) ចុះថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ ឱ្យបានជ្រាបថា ខណៈពេលសាលាឧទ្ធរណ៍ភ្នំពេញកំពុងចាត់ការលើបណ្តឹងឧទ្ធរណ៍លើសំណុំរឿងខាងលើ ក្រុមប្រឹក្សាជំនុំជម្រះបានទទួលដំណឹងតាមការសរសេរបញ្ជាក់លើរបាយការណ៍អំពីការបញ្ជូនចុះថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ របស់មន្ត្រីប្រៃសណីយ៍ថា ឈ្មោះ ឡេង ណាំ បានស្លាប់បាត់ហើយ។

    ហេតុនេះ សូមបុគ្គលដែលពាក់ព័ន្ធផលប្រយោជន៍ ឬត្រូវជាទាយាទរបស់សពឈ្មោះ ឈ្មោះ ឡេង ណាំ សូមដាក់ពាក្យសុំបន្តនីតិវិធីនៃបណ្តឹងមកសាលាឧទ្ធរណ៍ភ្នំពេញ ឱ្យបានមុនថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ដើម្បីមានមូលដ្ឋានចាត់ការបន្តនីតិវិធី ។

      អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបុគ្គលដែលពាក់ព័ន្ធផលប្រយោជន៍ជ្រាបជាដំណឹង ។