
យើង សួង សុផាន់ណា ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងទៅឈ្មោះ ទិត ប៊ុនខេង, ឈ្មោះ ទិត ពៅ, ឈ្មោះ ហួត ឃាង, ឈ្មោះ ស៊ា ឡិញសុង និងឈ្មោះ ទិត ស្រេង ជនជាតិខ្មែរ មានអាសយដ្ឋានបច្ចុប្បន្នភូមិ២ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ជាភាគីសហកូនបំណុលនៃសំណុំរឿងរដ្ឋប្បវេណីលេខ ១១៧(រ) ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ឱ្យបានជ្រាបថា សាលាឧទ្ធរណ៍ភ្នំពេញបានកំណត់យកថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ០៨ៈ០០នាទីព្រឹក នៅសាលសវនាការទី៤ ដើម្បីបង្គាប់ឱ្យសហកូនបំណុលមកបង់ពន្ធ និងបានធ្វើការបញ្ជូនដីកាបង្គាប់ឱ្យបង់ប្រាក់ប្រដាប់ក្តីតុលាការក្រៅពីពន្ធ ចុះថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ តាមការផ្សាយជាសាធារណៈ។
អាស្រ័យហេតុនេះ សូមឈ្មោះ ទិត ប៊ុនខេង, ឈ្មោះ ទិត ពៅ, ឈ្មោះ ហួត ឃាង, ឈ្មោះ ស៊ា ឡិញសុង និងឈ្មោះ ទិត ស្រេង ជនជាតិខ្មែរ មានអាសយដ្ឋានបច្ចុប្បន្នភូមិ២ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ជាភាគីសហកូនបំណុលនៃសំណុំរឿងខាងលើ ចូលមកទទួលដីកាឱ្យចូលមកបង់ពន្ធខាងលើនេះ នៅបន្ទប់ក្រឡាបញ្ជី(គ) ជាន់ទី៣ នៃសាលាឧទ្ធរណ៍ភ្នំពេញ ជារៀងរាល់ម៉ោងនៃថ្ងៃធ្វើការ ដែលមានទីតាំងអាគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូតិ៍ លេខB តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។