ឯកឧត្តម ឃុន លាងម៉េង អនុប្រធានសាលាឧទ្ធរណ៍ភ្នំពេញ និងជាប្រធានសភាស៊ើបសួរ បានអញ្ជើញដឹកនាំក្រុមការងារអធិការកិច្ច នៃសភាស៊ើបសួរសាលាឧទ្ធរណ៍ភ្នំពេញ....
នៅរសៀលថ្ងៃពុធ ១០កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦, ឯកឧត្តម ឃុន លាងម៉េង អនុប្រធានសាលាឧទ្ធរណ៍ភ្នំពេញ និងជាប្រធានសភាស៊ើបសួរ បានអញ្ជើញដឹកនាំក្រុមការងារអធិការកិច្ច នៃសភាស៊ើបសួរសាលាឧទ្ធរណ៍ភ្នំពេញ ចុះអធិការកិច្ចនៅមន្ទីរស៊ើបសួរនៃសាលាដំបូងខេត្តព្រៃវែង។
កិច្ចប្រជុំនេះមានការចូលរួមពី ឯកឧត្តម សួស ឡា ប្រធានសាលាដំបូងខេត្តព្រៃវែង ព្រមទាំងលោក លោកស្រីជាអនុប្រធាន ចៅក្រម ប្រធាន-អនុប្រធានលេខាធិការដ្ឋាន ប្រធាន-អនុប្រធានការិយាល័យ ក្រឡាបញ្ជី និងមន្ត្រីរដ្ឋបាលនៃសាលាដំបូងខេត្តព្រៃវែង សរុបចំនួន ៣២នាក់។
ការចុះអធិការកិច្ចនៅមន្ទីរស៊ើបសួរនៃសាលាដំបូងខេត្តព្រៃវែង ក្នុងគោលដៅដើម្បី៖
១.ពិនិត្យអំពី នីតិវិធីនៃការស៊ើបសួររបស់ចៅក្រមស៊ើបសួរ
២.ពិនិត្យអំពីនីតិវិធីនៃការឃុំខ្លួនរបស់ចៅក្រមស៊ើបសួរ ដេីម្បីជៀសវាងការឃុំខ្លួនជនត្រូវចោទហួសកំណត់ច្បាប់
៣.ធានាកុំឱ្យនីតិវិធីនៃការស៊ើបសួរមានភាពយឺតយ៉ាវដោយមិនសមហេតុផល
៤.ផ្តល់យោបល់លើចំណាត់ការ នីតិវិធីនៃការស៊ើបសួរឱ្យមានភាពល្អប្រសេីរ និងឆាប់រហ័ស
៥.ផ្តល់យោបល់អំពីការចាត់បញ្ជូនរបាយការណ៍ស្ថិតិឱ្យបានទៀងទាត់ និងពន្លឿនការដោះស្រាយរឿងក្តីអាទិភាព
៦.ពិនិត្យ និងទទួលយកសំណូមពរផ្សេងៗ។