ដីកាបង្គាប់ឱ្យចូលមកបង់ប្រាក់ប្រដាប់ក្តីក្រៅពីពន្ធ
                       យើង សេង ស៊ីវុត្ថា ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ
 
        បង្គាប់មកឈ្មោះ ស្រូយ សុខជា អាយុ៣៧ឆ្នាំ និងឈ្មោះ ហេង ស្រីល័ក្ខ អាយុ៣០ឆ្នាំ មានអាសយដ្ឋានបច្ចុប្បន្នភូមិ៥ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ឱ្យមកបង់ប្រាក់ប្រដាប់ក្តីក្រៅពីពន្ធចំនួន ១០០.០០០​៛(មួយរយពាន់រៀល) និងបង់ពន្ធលើកម្មវត្ថុបណ្តឹងឧទ្ធរណ៍ ចំនួន ១.៧២៥.០០០៛(មួយលានប្រាំពីររយម្ភៃពាន់)រៀល ក្នុងរឿងឧទ្ធរណ៍ ប្តឹងទាមទារប្រាក់ នៅការិយាល័យសភារដ្ឋប្បវេណីសាលាឧទ្ធរណ៍ភ្នំពេញ ក្នុងអំឡុងពេល ៣០ថ្ងៃ គិតចាប់ពីថ្ងៃបានទទួលការបញ្ជូនដីកាបង្គាប់នេះជាកំណត់។
 
       បើសាម៉ីបណ្តឹងឧទ្ធរណ៍មិនយកប្រាក់ទៅបង់តាមដីកានេះទេ សាលាឧទ្ធរណ៌ភ្នំពេញនឹងចំណាយរឿង​របស់អ្នកចេញពីបញ្ជី ។