ដីកាបង្គាប់ឱ្យចូលមកបង់ប្រាក់ប្រដាប់ក្តីក្រៅពីពន្ធ
យើង សេង ស៊ីវុត្ថា ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ
បង្គាប់មកឈ្មោះ ទូច សាន អាយុ៥១ឆ្នាំ និងប្រពន្ធឈ្មោះ អ៊ូ សុផល្លី អាយុ៤៥ឆនាំ មានអាសយដ្ឋានបច្ចុប្បន្នផ្ទះលេខH២៤៣ ផ្លូវលំ ភូមិឃ្លាំងសាំង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ឱ្យមកបង់ប្រាក់ប្រដាប់ក្តីក្រៅពីពន្ធចំនួន ១០០.០០០៛(មួយរយពាន់រៀល) និងបង់ពន្ធលើកម្មវត្ថុបណ្តឹងឧទ្ធរណ៍ ចំនួន ១.៧៣០.៩០០៛(មួយលានប្រាំពីររយសាមសិបពាន់ប្រាំបួនរយ)រៀល ក្នុងរឿងឧទ្ធរណ៍ ប្តឹងទាមទារប្រាក់ នៅការិយាល័យសភារដ្ឋប្បវេណីសាលាឧទ្ធរណ៍ភ្នំពេញ គិតចាប់ពីថ្ងៃទទួលដំណឹងរហូតដល់ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៦ បានទទួលការបញ្ជូនដីកាបង្គាប់នេះជាកំណត់។
បើសាម៉ីបណ្តឹងឧទ្ធរណ៍មិនយកប្រាក់ទៅបង់តាមដីកានេះទេ សាលាឧទ្ធរណ៌ភ្នំពេញនឹងចំណាយរឿងរបស់អ្នកចេញពីបញ្ជី ។






