សាលាឧទ្ធរណ៍ភ្នំពេញ ជម្រាបមកលោក ជី អន និង រៀម សុជាតា អាស័យដ្ឋានបច្ចុប្បន្នផ្ទះលេខ២៥ និងផ្ទះលេខ៣១A ផ្លូវរដ្ឋ៨ម៉ែត្រ គម្រោង The ML Villa ភូមិដូង សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ថា សាលាឧទ្ធរណ៍ភ្នំពេញបានសម្រេចលើកពាក្យបណ្តឹងឧទ្ធរណ៍លេខ ១៣៦ ចុះថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ ដែលបានប្តឹងឧទ្ធរណ៍នឹងសាលក្រមរដ្ឋប្បវេណីលេខ ១៤៧(ក) ចុះថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ លើនៃសេចក្តីសម្រេចទាំងមូល របស់សាលាដំបូងរាជធានីភ្នំពេញ តាមដីកាសម្រេចលេខ ១០៧ដកឧ២០២៦ ចុះថ្ងៃអង្គារ ៣រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ចោលជាអសារបង់ហើយ ដោយហេតុថា ភាគីប្តឹងឧទ្ធរណ៍ពុំបានបង់ប្រាក់ពន្ធលើពាក្យបណ្តឹងឧទ្ធរណ៍ និងប្រាក់ប្រដាប់ក្តីតុលាការក្រៅពីពន្ធ។
សាម៉ីខ្លួនមានសិទ្ធិប្តឹងជំទាស់ នឹងដីកាសម្រេចលើកពាក្យបណ្តឹងឧទ្ធរណ៍នេះរយៈពេល ០១សប្តាហ៍ គិតចាប់ពីពេលទទួលការជូនដំណឹងនេះតទៅ។





