យើង ឡឹក ចាន់ពន្លឺ ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមកឈ្មោះ ផន ចិន្តា ភេទប្រុស អាយុ៦៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅសព្វថ្ងៃស្ថិតនៅផ្ទះលេខ៥៨៩ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាភាគីនៃសំណុំរឿងរដ្ឋប្បវេណីលេខ ២៦០ ចុះថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ ឱ្យបានជ្រាបថា សាលាឧទ្ធរណ៍ភ្នំពេញបានកំណត់យកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង ០៨ៈ០០នាទីព្រឹក នៅសាលសវនាការទី៤ ដើម្បីធ្វើនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់។
អាស្រ័យហេតុនេះ សូមឈ្មោះ ផន ចិន្តា ភេទប្រុស អាយុ៦៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅសព្វថ្ងៃស្ថិតនៅផ្ទះលេខ៥៨៩ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាភាគីនៃសំណុំរឿងខាងលើ ចូលមកទទួលដីកាកោះនៅបន្ទប់ក្រឡាបញ្ជី(គ) ជាន់ទី៣ នៃសាលាឧទ្ធរណ៍ភ្នំពេញ ជារៀងរាល់ម៉ោងនៃថ្ងៃធ្វើការ ដែលមានទីតាំងអាគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូតិ៍ លេខB តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។





