លិខិតជូនដំណឹងអំពីការបញ្ជូនតាមការផ្សាយជាសាធារណៈ

    យើង ព្រំ ភឿន ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមកឈ្មោះ ម៉ៅ សុផា ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរធ្វើស្រែ មានអាសយដ្ឋានបច្ចុប្បន្នស្ថិតនៅភូមិបាក់រនាស់ សង្កាត់សង្ឍ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ជាភាគីដើមចោទនៃសំណុំរឿងរដ្ឋប្បវេណីលេខ ០៩១ ចុះថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ ឱ្យបានជ្រាបថា សាលាឧទ្ធរណ៍ភ្នំពេញបានកំណត់យកថ្ងៃទី ២១ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង ០២ៈ០០នាទីរសៀល នៅសាលសវនាការទី៣ ដើម្បីធ្វើនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់។

    អាស្រ័យហេតុនេះ សូមឈ្មោះ ម៉ៅ សុផា ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរធ្វើស្រែ មានអាសយដ្ឋានបច្ចុប្បន្នស្ថិតនៅភូមិបាក់រនាស់ សង្កាត់សង្ឍ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ជាភាគីដើមចោទនៃសំណុំរឿងខាងលើ ចូលមកទទួលដីកាកោះនៅបន្ទប់ក្រឡាបញ្ជី(គ) ជាន់ទី៣ នៃសាលាឧទ្ធរណ៍ភ្នំពេញ ជារៀងរាល់ម៉ោងនៃថ្ងៃធ្វើការ ដែលមានទីតាំងអាគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូតិ៍ លេខB តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។