សាលាឧទ្ធរណ៍ភ្នំពេញ ជម្រាបមកលោក វង់ ហ៊នម៉េង លោកមេធាវី ហ៊ល ស៊ីណុំ អាស័យដ្ឋានបច្ចុប្បន្នផ្ទះលេខ២៥៤-២៥៦ មហាវិថីក្លាស្ទ័រ(បុរីប៉េង ហួត ប៉ូឡាវីស) សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ថា សាលាឧទ្ធរណ៍ភ្នំពេញបានសម្រេចលើកបណ្តឹងឧទ្ធរណ៍លេខ ២៤៨ ចុះថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ ដែលបានប្តឹងឧទ្ធរណ៍នឹងសាលក្រមរដ្ឋប្បវេណីលេខ ៧៦៥(ត) ចុះថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ ត្រង់ចំណុចទាំងមូលនៃសេចក្តីសម្រេច របស់សាលាដំបូងរាជធានីភ្នំពេញ តាមដីកាសម្រេចលេខ ១៣៤ដកឧ២០២៥ ចុះថ្ងៃសុក្រ ១៤រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ ចោលជាអសារបង់ហើយ ដោយហេតុថា ពុំបានបង់ប្រាក់ពន្ធលើពាក្យបណ្តឹងឧទ្ធរណ៍ និងប្រាក់ប្រដាប់ក្តីតុលាការក្រៅពីពន្ធ។
សាម៉ីខ្លួនមានសិទ្ធិប្តឹងជំទាស់ នឹងដីកាសម្រេចលើកពាក្យបណ្តឹងឧទ្ធរណ៍នេះរយៈពេល ០១សប្តាហ៍ គិតចាប់ពីពេលទទួលការជូនដំណឹងនេះតទៅ។





