លិខិតជូនដំណឹងស្តីពីការលើកពេលទាញហេតុផលដោយផ្ទាល់មាត់

   ប្រធានក្រុមប្រឹក្សាជំនុំជម្រះទីVI នៃសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមក លោក/លោកស្រីជាមេធាវី គូភាគី និងអ្នកពាក់ព័ន្ធក្នុងសំណុំរឿងរដ្ឋប្បវេណី ដែលត្រូវធ្វើនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់នៅថ្ងៃទី ២៤ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ០២ៈ០០នាទីរសៀល នៅសាលសវនាការទី៣ ដែលមានលោក សួស សំអាត ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ ឱ្យបានជ្រាបថា កម្មវិធីទាញហេតុផលដោយផ្ទាល់មាត់តាមកាលបរិច្ឆេទខាងលើ ត្រូវលើកទៅថ្ងៃក្រោយវិញ  ដោយហេតុថា សាលាឧទ្ធរណ៍ភ្នំពេញត្រូវធ្វើកម្មវិធី "សន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅសម្រាប់អនុវត្តបន្តឆ្នាំ២០២៥" ដែលប្រព្រឹត្តទៅនៅថ្ងៃទី ២៤ ខែមករា ឆ្នាំ២០២៥ ដែរ ។

   អាស្រ័យហេតុនេះ សូមលោក/លោកស្រីជាមេធាវី គូភាគី និងអ្នកពាក់ព័ន្ធក្នុងសំណុំរឿងរដ្ឋប្បវេណី ដែលត្រូវធ្វើនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់នៅថ្ងៃទី ២៤ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ០២ៈ០០នាទីរសៀល នៅសាលសវនាការទី៣ មេត្តាជ្រាបជាពត៌មានដោយក្តីអនុគ្រោះ ។