ប្រធានក្រុមប្រឹក្សាជំនុំជម្រះទី៥ នៃសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមក លោក/លោកស្រីជាមេធាវី គូភាគី និងអ្នកពាក់ព័ន្ធក្នុងសំណុំរឿងរដ្ឋប្បវេណី ដែលត្រូវធ្វើនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ០៨ៈ០០នាទីព្រឹក នៅសាលសវនាការទី៤ ដែលមានលោក លឹម មករន្ទ ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ ឱ្យបានជ្រាបថា កម្មវិធីទាញហេតុផលដោយផ្ទាល់មាត់តាមកាលបរិច្ឆេទខាងលើ ត្រូវលើកទៅថ្ងៃក្រោយវិញ ដោយហេតុថា ប្រធានក្រុមប្រឹក្សាជំនុំជម្រះចូលរួនសន្និបាតបូកសរុបការងារឆ្នាំ២០២៥ និងលើកទិសដៅការងារបន្តឆ្នាំ២០២៦ របស់សាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ។
អាស្រ័យហេតុនេះ សូមលោក/លោកស្រីជាមេធាវី គូភាគី និងអ្នកពាក់ព័ន្ធក្នុងសំណុំរឿងរដ្ឋប្បវេណី ដែលត្រូវធ្វើនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ០៨ៈ០០នាទីព្រឹក នៅសាលសវនាការទី៤ ដែលមានលោក លឹម មករន្ទ ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ មេត្តាជ្រាបជាពត៌មានដោយក្តីអនុគ្រោះ ។







