ប្រធានក្រុមប្រឹក្សាជំនុំជម្រះទី១១ នៃសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមក លោក/លោកស្រីជាមេធាវី ជាភាគីដើមចោទ និងចុងចម្លើយ និងអ្នកពាក់ព័ន្ធសំណុំរឿងរដ្ឋប្បវេណី ដែលបានធ្វើការកោះហៅ និងអញ្ជើញឱ្យចូលរួមពិភាក្សាដេញដោលដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ០៨ៈ០០នាទីព្រឹក នៅសាលសវនាការទី៣ ដែលមានលោក សួស សំអាត ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ ឱ្យបានជ្រាបថា កម្មវិធីពិភាក្សាដេញដោលតាមកាលបរិច្ឆេទខាងលើត្រូវលើកទៅពេលក្រោយវិញ ដោយហេតុថា ប្រធានក្រុមប្រឹក្សាជំនុំជម្រះចូលរួនសន្និបាតបូកសរុបការងារឆ្នាំ២០២៥ និងលើកទិសដៅការងារបន្តឆ្នាំ២០២៦ របស់សាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ។
អាស្រ័យហេតុនេះ សូមលោក/លោកស្រីជាមេធាវី ជាភាគីដើមចោទ និងចុងចម្លើយ និងអ្នកពាក់ព័ន្ធសំណុំរឿងរដ្ឋប្បវេណី ដែលបានធ្វើការកោះហៅ និងអញ្ជើញឱ្យចូលរួមពិភាក្សាដេញដោលដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ០៨ៈ០០នាទីព្រឹក នៅសាលសវនាការទី៣ មេត្តាជ្រាបជាពត៌មានដោយក្តីអនុគ្រោះ ។







