លិខិតជូនដំណឹងជាសាធារណៈ ស្វែងរកអ្នកទទួលបន្តនីតិវិធីនៃបណ្តឹង

      ប្រធានក្រុមប្រឹក្សាជំនុំជម្រះទីII នៃសភារដ្ឋប្បវេណីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមកដើមចោទឈ្មោះ ង៉ែត ឡាច ភេទស្រី អាយុ៨៤ឆ្នាំ មានអាសយដ្ឋានបច្ចុប្បន្នភូមិពោធិ៍ ឃុំព្រំបាទជាន់ជុំ ស្រុកគីរីវង្ស ខេត្តតាកែវ និងចុងចម្លើយឈ្មោះ ខែម ស្រីពៅ ភេទស្រី អាយុ២៣ឆ្នាំ ប្តីឈ្មោះ ជូ សង់ មានអាសយដ្ឋានបច្ចុប្បន្នភូមិពោធិ៍ ឃុំព្រំបាទជាន់ជុំ ស្រុកគីរីវង្ស ខេត្តតាកែវ នៃសំណុំរឿងរដ្ឋប្បវេណីលេខ ០៩៩ ចុះថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០២៤ ឱ្យបានជ្រាបថា សាលាឧទ្ធរណ៍ភ្នំពេញកំពុងចាត់ការលើបណ្តឹងឧទ្ធរណ៍របស់ចុងចម្លើយឈ្មោះ ខែម ស្រីពៅ និងឈ្មោះ ជូ សង់ ខាងលើ។ ខណៈពេលកំពុងដំណើរការនីតិវិធីលើសំណុំរឿងខាងលើ ក្រុមប្រឹក្សាជំនុំជម្រះបានទទួលសេចក្តីចម្លងសំបុត្រមរណភាពលេខ ៣៩ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ របស់មន្ត្រីអត្រានុកូលដ្ឋានឃុំព្រះបាទជាន់ជុំ បានបង្ហាញថា ឈ្មោះ ង៉ែត ឡាច បានទទួលមរណៈភាពកាលពីពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ មកម្ល៉េះ។

    អាស្រ័យហេតុនេះ ប្រសិនបើមានបុគ្គលណាដែលមានផលប្រយោជន៍ ត្រូវជាទាយាទរបស់សពឈ្មោះ ង៉ែត ឡាច សូមដាក់ពាក្យសុំបន្តនីតិវិធីនៃបណ្តឹងមកសាលាឧទ្ធរណ៍ភ្នំពេញ ដើម្បីទទួលបន្តនីតិវិធីឱ្យបានមុនថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០២៥។