ដីកាបង្គាប់ឱ្យចូលមកបង់ប្រាក់ប្រដាប់ក្តីក្រៅតុលាការ
                       យើង អ៊ឹម វណ្ណៈ ប្រធានក្រុមប្រឹក្សាជំនុំជម្រះទីVIII នៃសាលាឧទ្ធរណ៍ភ្នំពេញ
 
   បង្គាប់មកសហម្ចាស់បំណុលឈ្មោះ មាស គឹមហេង ភេទប្រុស ជាតិខ្មែរ មុខរបរជាប្រធានក្រុមហ៊ុន សេមម៉ីចកូ មានអាសយដ្ឋានបច្ចុប្បន្នផ្ទះលេខ២២E0 ផ្លូវលេខ៧ បុរីពិភពថ្មី សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ឱ្យមកបង់ប្រាក់ប្រដាប់ក្តីក្រៅពីពន្ធចំនួន ១០០.០០០​៛(មួយរយពាន់រៀល) ក្នុងរឿងឧទ្ធរណ៌ពី​ការប្តឹងជំទាស់នឹងដីកាសម្រេចលេខ ០៣(ឃ) ចុះថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៣ របស់សាលាដំបូងរាជធានីភ្នំពេញ នៅសាលាឧទ្ធរណ៍ភ្នំពេញ មុនថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ គិតចាប់ពីថ្ងៃបានទទួលការបញ្ជូនដីកាបង្គាប់នេះជាកំណត់។
 
       បើសាម៉ីបណ្តឹងឧទ្ធរណ៍មិនយកប្រាក់ទៅបង់តាមដីកានេះទេ សាលាឧទ្ធរណ៌ភ្នំពេញនឹងចំណាយរឿង​របស់អ្នកចេញពីបញ្ជី ។