
យើង ឌុច សុខសារិន ប្រធានក្រុមប្រឹក្សាជំនុំជម្រះទី៤ នៃសភារដ្ឋប្បវេណីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមកដើមចោទឈ្មោះ ហូ ឌី ភេទប្រុស មានអាសយដ្ឋានបច្ចុប្បន្នភូមិកំពង់ត្រាច១ ឃុំកំពង់ត្រាច ស្រុកកំពង់ត្រាច ខេត្តកំពត និងចុងចម្លើយឈ្មោះ ប៉ែន យ៉ាង ភេទប្រុស មានអាសយដ្ឋានបច្ចុប្បន្នភូមិដំណាក់កន្ទួត ឃុំដំណាក់កន្តួតខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត នៃសំណុំរឿងរដ្ឋប្បវេណីលេខ ៦៧ ចុះថ្ងៃទី ០៥ ខែតុលា ឆ្នាំ២០០៤ ឱ្យបានជ្រាបថា ខណៈពេលសាលាឧទ្ធរណ៍ភ្នំពេញកំពុងចាត់ការលើបណ្តឹងឧទ្ធរណ៍លើសំណុំរឿងខាងលើ ក្រុមប្រឹក្សាជំនុំជម្រះបានទទួលដំណឹងតាមការសរសេរបញ្ជាក់លើរបាយការណ៍បញ្ជូនពីមន្ត្រីប៉ុស្តិ៍ប្រៃសណីយ៍ថា ចុងចម្លើយឈ្មោះ ប៉ែន យ៉ាង បានទទួលមរណៈភាពហើយ។
អាស្រ័យហេតុនេះ សូមបុគ្គលដែលពាក់ព័ន្ធផលប្រយោជន៍ និងសហសន្តតិជន ត្រូវជាទាយាទរបស់សពឈ្មោះ ប៉ែន យ៉ាង សូមដាក់ពាក្យសុំបន្តនីតិវិធីនៃបណ្តឹងមកសាលាឧទ្ធរណ៍ភ្នំពេញ ឱ្យបានមុនថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ ដើម្បីទទួលបន្តនីតិវិធី។