លិខិតជូនដំណឹងជាសាធារណៈ ស្វែងរកអ្នកទទួលបន្តនីតិវិធីនៃបណ្តឹង

      យើង ឌុច សុខសារិន ប្រធានក្រុមប្រឹក្សាជំនុំជម្រះទី នៃសភារដ្ឋប្បវេណីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមកដើមចោទឈ្មោះ ណុប មូល ភេទប្រុស មានអាសយដ្ឋានបច្ចុប្បន្នភូមិអង្គុញ ឃុំខ្វាវ ស្រុកសំរោងទង ខេត្តតាកែវ និងចុងចម្លើយឈ្មោះ នួន សឿន ភេទស្រី មានអាសយដ្ឋានបច្ចុប្បន្នភូមិក្តី ឃុំសឹង្ហ ស្រុកសំរោងទង ខេត្តតាកែវ នៃសំណុំរឿងរដ្ឋប្បវេណីលេខ ៥១០ ចុះថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២៣ ឱ្យបានជ្រាបថា ខណៈពេលសាលាឧទ្ធរណ៍ភ្នំពេញកំពុងចាត់ការលើបណ្តឹងឧទ្ធរណ៍លើសំណុំរឿងខាងលើ ក្រុមប្រឹក្សាជំនុំជម្រះបានទទួលដំណឹងតាមការសរសេរបញ្ជាក់លើរបាយការណ៍បញ្ជូនពីមន្ត្រីប៉ុស្តិ៍ប្រៃសណីយ៍ថា ដើមចោទឈ្មោះ ណុប មូល បានទទួលមរណៈភាពហើយ។

    អាស្រ័យហេតុនេះ សូមបុគ្គលដែលពាក់ព័ន្ធផលប្រយោជន៍ និងសហសន្តតិជន ត្រូវជាទាយាទរបស់សពឈ្មោះ ណុប មូល សូមដាក់ពាក្យសុំបន្តនីតិវិធីនៃបណ្តឹងមកសាលាឧទ្ធរណ៍ភ្នំពេញ ឱ្យបានមុនថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ ដើម្បីទទួលបន្តនីតិវិធី។