លិខិតជូនដំណឹងជាសាធារណៈ ស្វែងរកអ្នកទទួលបន្តនីតិវិធីនៃបណ្តឹង

      យើង ឌុច សុខសារិន ប្រធានក្រុមប្រឹក្សាជំនុំជម្រះទី នៃសភារដ្ឋប្បវេណីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមកដើមចោទឈ្មោះ សៀង សឿន ភេទប្រុស មានអាសយដ្ឋានបច្ចុប្បន្នភូមិក្រាំងច្រេស ឃុំយុទ្ធសាមគ្គី ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ និងចុងចម្លើយឈ្មោះ អ៊ុយ ឃន ភេទប្រុស មានអាសយដ្ឋានបច្ចុប្បន្នភូមិក្រាំងច្រេ ឃុំយុទ្ធសាមគ្គី ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ នៃសំណុំរឿងរដ្ឋប្បវេណីលេខ ៥៦៩ ចុះថ្ងៃទី ០១ ខែតុលា ឆ្នាំ២០១៩ ឱ្យបានជ្រាបថា ខណៈពេលសាលាឧទ្ធរណ៍ភ្នំពេញកំពុងចាត់ការលើបណ្តឹងឧទ្ធរណ៍លើសំណុំរឿងខាងលើ ក្រុមប្រឹក្សាជំនុំជម្រះបានទទួលដំណឹងតាមការសរសេរបញ្ជាក់លើរបាយការណ៍បញ្ជូនពីមន្ត្រីប៉ុស្តិ៍ប្រៃសណីយ៍ថា ដើមចោទឈ្មោះ សៀង សឿន បានទទួលមរណៈភាព យោងតាមលិខិតសំបុត្រមរណៈភាពលេខ ២៣ ចុះថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០។

    អាស្រ័យហេតុនេះ សូមបុគ្គលដែលពាក់ព័ន្ធផលប្រយោជន៍ និងសហសន្តតិជន ត្រូវជាទាយាទរបស់សពឈ្មោះ សៀង សឿន សូមដាក់ពាក្យសុំបន្តនីតិវិធីនៃបណ្តឹងមកសាលាឧទ្ធរណ៍ភ្នំពេញ ឱ្យបានមុនថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ ដើម្បីទទួលបន្តនីតិវិធី។