លិខិតជូនដំណឹងជាសាធារណៈ ស្វែងរកអ្នកទទួលបន្តនីតិវិធីនៃបណ្តឹង

      យើង ឌុច សុខសារិន ប្រធានក្រុមប្រឹក្សាជំនុំជម្រះទី នៃសភារដ្ឋប្បវេណីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមកម្ចាស់បំណុលឈ្មោះ ហុក គឹមហឿន ភេទស្រី មានអាសយដ្ឋានបច្ចុប្បន្នផ្ទះលេខ១៩ ផ្លូវ៦១៦ ភូមិ១១ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ និងកូនបំណុលឈ្មោះ ប្រាង ស មានអាសយដ្ឋានបច្ចុប្បន្នភូមិព្រៃទន្លាប់ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល នៃសំណុំរឿងរដ្ឋប្បវេណីលេខ ១៦៤(រ) ចុះថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ២០២១ ឱ្យបានជ្រាបថា ខណៈពេលសាលាឧទ្ធរណ៍ភ្នំពេញកំពុងចាត់ការលើបណ្តឹងឧទ្ធរណ៍លើសំណុំរឿងខាងលើ ក្រុមប្រឹក្សាជំនុំជម្រះបានទទួលដំណឹងតាមការបញ្ជាក់ពីក្រុមគ្រួសារថា ម្ចាស់បំណុលឈ្មោះ ហុក គឹមហឿន បានទទួលមរណៈភាពហើយ។

    អាស្រ័យហេតុនេះ សូមបុគ្គលដែលពាក់ព័ន្ធផលប្រយោជន៍ និងសហសន្តតិជន ត្រូវជាទាយាទរបស់សពឈ្មោះ ហុក គឹមហឿន សូមដាក់ពាក្យសុំបន្តនីតិវិធីនៃបណ្តឹងមកសាលាឧទ្ធរណ៍ភ្នំពេញ ឱ្យបានមុនថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ ដើម្បីទទួលបន្តនីតិវិធី។