យើង អិន វ៉ានវិបុល ប្រធានក្រុមប្រឹក្សាជំនុំជម្រះទី៥ នៃសភារដ្ឋប្បវេណីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមកដើមចោទឈ្មោះ ឃុត គឿន ភេទប្រុស មានអាសយដ្ឋានបច្ចុប្បន្នភូមិប្រជាធម ឃុំប៉ោយប៉ែត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៃសំណុំរឿងរដ្ឋប្បវេណីលេខ ៥០៧ ចុះថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២៣ ឱ្យបានជ្រាបថា ខណៈពេលសាលាឧទ្ធរណ៍ភ្នំពេញកំពុងចាត់ការលើបណ្តឹងឧទ្ធរណ៍លើសំណុំរឿងខាងលើ ក្រុមប្រឹក្សាជំនុំជម្រះបានទទួលដំណឹងតាមការសរសេរបញ្ជាក់របស់មេធាវី ស៊ូ សីហា ជាអ្នកតំណាងដោយអាណត្តិឱ្យចុងចម្លើយឈ្មោះ ឃ្វិច ព្រឿន មានន័យថា ខ្លួនបានទទួលដំណឹងអំពីការមរណៈភាពរបស់ដើមចោទឈ្មោះ ឃុត គឿន ដែរ។
អាស្រ័យហេតុនេះ សូមបុគ្គលដែលពាក់ព័ន្ធផលប្រយោជន៍ និងសហសន្តតិជន ត្រូវជាទាយាទរបស់សពឈ្មោះ ឃុត គឿន សូមដាក់ពាក្យសុំបន្តនីតិវិធីនៃបណ្តឹងមកសាលាឧទ្ធរណ៍ភ្នំពេញ ឱ្យបានមុនថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ដើម្បីទទួលបន្តនីតិវិធី។





