លិខិតជូនដំណឹងជាសាធារណៈ ស្វែងរកអ្នកទទួលបន្តនីតិវិធីនៃបណ្តឹង

      យើង អិន វ៉ានវិបុល ប្រធានក្រុមប្រឹក្សាជំនុំជម្រះទី៥ នៃសភារដ្ឋប្បវេណីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមកដើមចោទឈ្មោះ តែម គឹមហុង ភេទស្រី មានអាសយដ្ឋានបច្ចុប្បន្នភូមិកែវក្រសាំង សង្កាត់កែប ក្រុងកែប ខេត្តកែប និងចុងចម្លើយឈ្មោះ ទូច ង៉ូវ ភេទស្រី មានអាសយដ្ឋានបច្ចុប្បន្នភូមិកែវក្រសាំង សង្កាត់កែប ក្រុងកែប ខេត្តកែប នៃសំណុំរឿងរដ្ឋប្បវេណីលេខ ៥៥១ ចុះថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២៣ ឱ្យបានជ្រាបថា ខណៈពេលសាលាឧទ្ធរណ៍ភ្នំពេញកំពុងចាត់ការលើបណ្តឹងឧទ្ធរណ៍លើសំណុំរឿងខាងលើ ក្រុមប្រឹក្សាជំនុំជម្រះបានទទួលដំណឹងតាមរយៈការសរសេរបញ្ជាក់លើរបាយការណ៍អំពីការបញ្ញូនពីមន្ត្រីប្រៃសណីយ៍ថា ឈ្មោះ តែម គឹមហុង បានទទួលមរណៈភាពរយៈពេល ៣ឆ្នាំមកហើយ និងលោកមេភូមិថា ឈ្មោះ ទូច ង៉ូវ ក៏បានទទួលមរណៈភាពដែរ។

    អាស្រ័យហេតុនេះ សូមបុគ្គលដែលពាក់ព័ន្ធផលប្រយោជន៍ និងសហសន្តតិជន ត្រូវជាទាយាទរបស់សពឈ្មោះ តែម គឹមហុង និងឈ្មោះ ទូច ង៉ូវ សូមដាក់ពាក្យសុំបន្តនីតិវិធីនៃបណ្តឹងមកសាលាឧទ្ធរណ៍ភ្នំពេញ ឱ្យបានមុនថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ដើម្បីទទួលបន្តនីតិវិធី។