លិខិតជូនដំណឹងអំពីការបញ្ជូនតាមការផ្សាយជាសាធារណៈ

     យើង ព្រំ ភឿន ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមកឈ្មោះ ស៊ឹម ប៊ុន អាយុ៥៥ឆ្នាំ និងប្រពន្ធឈ្មោះ អ៊ួង លឹមហ៊ន់ មានអាសយដ្ឋានបច្ចុប្បន្នភូមិ៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ជាភាគីសហដើមចោទនៃសំណុំរឿងរដ្ឋប្បវេណីលេខ ៥៥៣ ចុះថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២៣ ឱ្យបានជ្រាបថា សាលាឧទ្ធរណ៍ភ្នំពេញបានកំណត់យកថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ០២ៈ០០នាទីរសៀល នៅសាលសវនាការទី៣ ដើម្បីធ្វើនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់។

   អាស្រ័យហេតុនេះ សូមឈ្មោះ ស៊ឹម ប៊ុន អាយុ៥៥ឆ្នាំ និងប្រពន្ធឈ្មោះ អ៊ួង លឹមហ៊ន់ មានអាសយដ្ឋានបច្ចុប្បន្នភូមិ៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ជាភាគីសហដើមចោទនៃសំណុំរឿងខាងលើ ចូលមកទទួលដីកាកោះនៅបន្ទប់ក្រឡាបញ្ជី ជាន់ទី៣ ដែលមានទីតាំងអាគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូតិ៍ លេខB តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។