
យើង តាន់ សេណារ៉ុង តំណាងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមកជនជាប់ចោទឈ្មោះ ងួន ស្រីទូច ភេទស្រី អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មានទីកន្លែងកំណើតនិងទីលំនៅបច្ចុប្បន្នភូមិឬស្សីជ្រោយ ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល នៃសំណុំរឿងព្រហ្មទណ្ឌលេខ ១១៥៣ ចុះថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០២១ ឱ្យបានជ្រាបថា សាលាឧទ្ធរណ៍ភ្នំពេញបានបើកសវនាការ និងបានចេញសាលដីកាលេខ ៥៨ "ក្រV រ.ន" ចុះថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ និងបានសម្រេចធ្វើការបញ្ជូនតាមការផ្សាយជាសាធារណៈលើសាលដីកាខាងលើ ដោយហេតុថាមិនអាចធ្វើការបញ្ជូនបានឡើយ។
អាស្រ័យហេតុនេះ សូមជនជាប់ចោទឈ្មោះ ងួន ស្រីទូច ភេទស្រី អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មានទីកន្លែងកំណើតនិងទីលំនៅបច្ចុប្បន្នភូមិឬស្សីជ្រោយ ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល នៃសំណុំរឿងព្រហ្មទណ្ឌលេខ ១១៥៣ ចុះថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០២១ ឱ្យបានជ្រាបថា សាលាឧទ្ធរណ៍ភ្នំពេញបានបើកសវនាការ និងបានចេញសាលដីកាលេខ ៥៨ "ក្រV រ.ន" ចុះថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ ជាភាគីនៃសំណុំរឿងខាងលើ ចូលមកទទួលអនុសារៈសាលដីកានៅបន្ទប់ក្រឡាបញ្ជី(ក) ជាន់ទី១ នៃសាលាឧទ្ធរណ៍ភ្នំពេញ រៀងរាល់ម៉ោងនៃថ្ងៃធ្វើការ ដែលមានទីតាំងអាគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូតិ៍លេខB តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។