សេចក្តីជូនដំណឹង
សាលាឧទ្ធរណ៍ភ្នំពេញ ជម្រាបមកលោក ឯម ធុម និងប្រពន្ធ លី ចាន់ណា អាស័យដ្ឋានបច្ចុប្បន្ន អគារលេខ១៥ ផ្លូវលេខ២៥៣ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ថា សាលាឧទ្ធរណ៍ភ្នំពេញបានសម្រេចលើកបណ្តឹងឧទ្ធរណ៍លេខ ៣៣/២៤ ចុះថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ ដែលបានប្តឹងឧទ្ធរណ៍នឹងសាលក្រមរដ្ឋប្បវេណីលេខ ២២(ក) ចុះថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ ត្រង់ចំណុចទាំងមូលនៃសេចក្តីសម្រេច របស់សាលាដំបូងខេត្តកំពង់ឆ្នាំង តាមដីកាសម្រេចលេខ ១៥ដកឧ២០២៦ ចុះថ្ងៃព្រហស្បតិ៍ ១០រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ ចោលជាអសារបង់ហើយ ដោយហេតុថា ពុំបានបង់ប្រាក់ពន្ធលើពាក្យបណ្តឹងឧទ្ធរណ៍ និងប្រាក់ប្រដាប់ក្តីតុលាការក្រៅពីពន្ធ។
សាម៉ីខ្លួនមានសិទ្ធិប្តឹងជំទាស់ នឹងដីកាសម្រេចលើកពាក្យបណ្តឹងឧទ្ធរណ៍នេះរយៈពេល ០១សប្តាហ៍ គិតចាប់ពីពេលទទួលការជូនដំណឹងនេះតទៅ។





