
យើង ផង់ សាញ់ ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមកក្រុមហ៊ុន ស៊ឹនបូឌា អេនធើប្រាយ និងឈ្មោះ តាំង ឆេងគ្រុយ ជាអភិបាលក្រុមហ៊ុន មានអាសយដ្ឋានចុះបញ្ជីស្ថិតនៅផ្ទះលេខ១៥ ផ្លូវ៥១៤ ភូមិ១ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ជាភាគីសហចុងចម្លើយនៃសំណុំរឿងរដ្ឋប្បវេណីលេខ ២៦៦ ចុះថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០២៤ ឱ្យបានជ្រាបថា សាលាឧទ្ធរណ៍ភ្នំពេញបានកំណត់យកថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ០៨ៈ០០នាទីព្រឹក នៅសាលសវនាការទី៥ ដើម្បីធ្វើនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់។
អាស្រ័យហេតុនេះ សូមក្រុមហ៊ុន ស៊ឹនបូឌា អេនធើប្រាយ និងឈ្មោះ តាំង ឆេងគ្រុយ ជាអភិបាលក្រុមហ៊ុន មានអាសយដ្ឋានចុះបញ្ជីស្ថិតនៅផ្ទះលេខ១៥ ផ្លូវ៥១៤ ភូមិ១ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ជាភាគីសហចុងចម្លើយនៃសំណុំរឿងខាងលើ ចូលមកទទួលដីកាកោះ និងចូលមកសាលាឧទ្ធរណ៍ភ្នំពេញនាថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ០៨ៈ០០នាទីព្រឹក នៅសាលសវនាការទី៥ ដើម្បីធ្វើនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់ លើសំណុំរឿងរដ្ឋប្បវេណីខាងលើ ដែលមានទីតាំងអាគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូតិ៍ លេខB តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។