លិខិតជូនដំណឹងអំពីការបញ្ជូនតាមការផ្សាយជាសាធារណៈ

     យើង អ៊ុច កែនបូ ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមកឈ្មោះ ក្រុមហ៊ុន ហ្គាងយ័ន, ក្រុមហ៊ុន ឈូយ័នអិល១, ក្រុមហ៊ុន ឈូយ័នអិល២ តំណាងដោយលោក Kong Jian Ming មានអាសយដ្ឋាននៅអគារ EXCHANG SQUARE លេខ១៩,២០,១០៦ បន្ទប់១៥០១,១៥០២ ជាន់ទី១៥ ភូមិ៥ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ជាភាគីកូនបំណុលនៃសំណុំរឿងរដ្ឋប្បវេណីលេខ ៤៨(រ) ចុះថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០២២ ឱ្យបានជ្រាបថា សាលាឧទ្ធរណ៍ភ្នំពេញបានកំណត់យកថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ០៨ៈ០០នាទីព្រឹក នៅសាលសវនាការទី៤ ដើម្បីធ្វើនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់។

   អាស្រ័យហេតុនេះ សូមឈ្មោះ ក្រុមហ៊ុន ហ្គាងយ័ន, ក្រុមហ៊ុន ឈូយ័នអិល១, ក្រុមហ៊ុន ឈូយ័នអិល២ តំណាងដោយលោក Kong Jian Ming មានអាសយដ្ឋាននៅអគារ EXCHANG SQUARE លេខ១៩,២០,១០៦ បន្ទប់១៥០១,១៥០២ ជាន់ទី១៥ ភូមិ៥ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ជាភាគីកូនបំណុលនៃសំណុំរឿងខាងលើ ចូលមកទទួលដីកាកោះ និងចូលរួមនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់ តាមកាលបរិច្ឆេទខាងលើ ដែលមានទីតាំងអាគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូតិ៍ លេខB តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។