លិខិតជូនដំណឹងអំពីការបញ្ជូនតាមការផ្សាយជាសាធារណៈ

     យើង អ៊ុច កែនបូ ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមកឈ្មោះ ឯម ឆវី ភេទស្រី មានអាសយដ្ឋានបច្ចុប្បន្នផ្ទះលេខ៥២អឺ០អឺ១ ផ្លូវ១៤៦ ភូមិ១១ សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ជាភាគីម្ចាស់បំណុល និងឈ្មោះ ណែម ចេតនា និងប្តីឈ្មោះ ប៉ូវ ប៊ុន្នី មានអាសយដ្ឋានបច្ចុប្បន្នផ្ទះលេខ៣អឺ០ ផ្លូវ៥៦៦ ភូមិ៧ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ជាភាគីកូនបំណុលនៃសំណុំរឿងរដ្ឋប្បវេណីលេខ ៣១(រ) ចុះថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០២៤ ឱ្យបានជ្រាបថា សាលាឧទ្ធរណ៍ភ្នំពេញបានកំណត់យកថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ០៨ៈ០០នាទីព្រឹក នៅសាលសវនាការទី៤ ដើម្បីធ្វើនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់។

   អាស្រ័យហេតុនេះ សូមឈ្មោះ ឯម ឆវី ភេទស្រី មានអាសយដ្ឋានបច្ចុប្បន្នផ្ទះលេខ៥២អឺ០អឺ១ ផ្លូវ១៤៦ ភូមិ១១ សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ជាភាគីម្ចាស់បំណុល និងឈ្មោះ ណែម ចេតនា និងប្តីឈ្មោះ ប៉ូវ ប៊ុន្នី មានអាសយដ្ឋានបច្ចុប្បន្នផ្ទះលេខ៣អឺ០ ផ្លូវ៥៦៦ ភូមិ៧ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ជាភាគីកូនបំណុលនៃសំណុំរឿងខាងលើ ចូលមកទទួលដីកាកោះ និងចូលរួមនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់ តាមកាលបរិច្ឆេទខាងលើ ដែលមានទីតាំងអាគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូតិ៍ លេខB តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។