លិខិតជូនដំណឹងអំពីការបញ្ជូនតាមការផ្សាយជាសាធារណៈ

     យើង សុន រចនា ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមកឈ្មោះ ឃឹម សុវណ្ណារ៉ា(អ្នកប្តឹងជំទាស់) ភេទប្រុស អាយុ៣៨ឆ្នាំ សញ្ជាតិខ្មែរ មុខរបរនគរបាល មានអាសយដ្ឋានបច្ចុប្បន្នផ្ទះលេខ២៤៥ ផ្លូវលេខ១៥០ ក្រុមទី២៧ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ជាភាគីដើមចោទនៃសំណុំរឿងរដ្ឋប្បវេណីលេខ ៩៨(ដ) ចុះថ្ងៃទី ២៣ ខែឧសភា ឆ្នាំ២០២៤ ឱ្យបានជ្រាបថា សាលាឧទ្ធរណ៍ភ្នំពេញបានសម្រេចភាគីដើមចោទឈ្មោះ ឃឹម សុវណ្ណារ៉ា(អ្នកប្តឹងជំទាស់) បង់ប្រាក់ប្រដាប់ក្តីតុលាការក្រៅពីពន្ធចំនួន ១០០.០០០(មួយរយពាន់)រៀល នៅសាលាឧទ្ធរណ៍ភ្នំពេញ ឱ្យបានមុនថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០២៥ ជាកំណត់។

   អាស្រ័យហេតុនេះ សូមឈ្មោះ ឃឹម សុវណ្ណារ៉ា(អ្នកប្តឹងជំទាស់) ភេទប្រុស អាយុ៣៨ឆ្នាំ សញ្ជាតិខ្មែរ មុខរបរនគរបាល មានអាសយដ្ឋានបច្ចុប្បន្នផ្ទះលេខ២៤៥ ផ្លូវលេខ១៥០ ក្រុមទី២៧ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ជាភាគីដើមចោទនៃសំណុំរឿងខាងលើ ចូលមកយកដីកាបង្គាប់ឱ្យបង់ប្រាក់ប្រដាប់ក្តីតុលាការក្រៅពីពន្ធ នៅសាលាឧទ្ធរណ៍ភ្នំពេញ ដែលមានទីតាំងអាគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូតិ៍ លេខB តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ រៀងរាល់ម៉ោងនៃថ្ងៃធ្វើការ។