ដីកាបង្គាប់ឱ្យចូលមកបង់ប្រាក់ប្រដាប់ក្តីក្រៅពីពន្ធ
        យើង សេង ស៊ីវុត្ថា ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ
 
   បង្គាប់មកឈ្មោះ ស៊ឹម វណ្ណៈ ភេទប្រុស ទីលំនៅបច្ចុប្បន្នផ្ទះលេខ៣៥ ភូមិទួលគក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ជាដើមបណ្តឹងឧទ្ធរណ៍ ឱ្យមកបង់ប្រាក់ប្រដាប់ក្តីក្រៅពីពន្ធចំនួន ១០០.០០០​៛(មួយរយពាន់រៀល) និងពន្ធលើកម្មវត្ថុបណ្តឹងឧទ្ធរណ៍ចំនួន ២.៥១២.១០០៛(ពីរលាន ប្រាំរយដប់ពីរពាន់ មួយរយ)រៀល ក្នុងរឿងឧទ្ធរណ៌ពី​ការប្តឹង សុំអនុវត្តកិច្ចសន្យាទិញលក់ និងប្រគល់ប្រាក់ដែលនៅសល់ នៅការិយាល័យសភារដ្ឋប្បវេណីសាលាឧទ្ធរណ៍ភ្នំពេញ ក្នុងអំឡុងពេល៣០ថ្ងៃ គិតចាប់ពីថ្ងៃបានទទួលការបញ្ជូនដីកាបង្គាប់នេះ ជាកំណត់។
 
       បើសាម៉ីបណ្តឹងឧទ្ធរណ៍មិនយកប្រាក់ទៅបង់តាមដីកានេះទេ សាលាឧទ្ធរណ៌ភ្នំពេញនឹងចំណាយរឿង​របស់អ្នកចេញពីបញ្ជី ។