លិខិតជូនដំណឹងអំពីការបញ្ជូនដីកាបង្គាប់ឱ្យបង់ប្រាក់ប្រដាប់ក្តីតុលាការក្រៅពីពន្ធតាមការផ្សាយជាសាធារណៈ

យើង ហ៊ុន សុគន្ធា ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ
ជូនដំណឹងមកចុងចម្លើយឈ្មោះ ជឹម ពិចិត្រ ភេទស្រី អាយុ៦២ឆ្នាំ ជាតិខ្មែរ ទីលំនៅបច្ចុប្បន្នផ្ទះលេខ៥១អា ផ្លូវលេខ២៦១ ភូមិ៥ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ជាអ្នកប្តឹងជំទាស់ ឱ្យមកបង់ប្រាក់ប្រដាប់ក្តីតុលាការក្រៅពីពន្ធចំនួន ១០០.០០០៛(មួយរយពាន់រៀល) នៅសាលាឧទ្ធរណ៍ភ្នំពេញ និងអញ្ជើញមកយកដីកាបង្គាប់ឱ្យចូលមកបង់ប្រាក់ប្រដាប់ក្តីក្រៅពីពន្ធលេខ ៦៦៣-ភ.ព.១៥ ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៥ នៅសាលាឧទ្ធរណ៍ភ្នំពេញ រៀងរាល់ម៉ោងធ្វើការ និងសូមចូលខ្លួនតាមកាលបរិច្ឆេទបានកំណត់(មុនថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៥)។

